កំពង់ធំៈ លោកប្រធានការិយាល័យពន្លត់បង្កាអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានប្រាប់Post Newsថា មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះ៣ខ្នងអស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិត្រពាំងជ្រៃ ឃុំបល័្លង្ហ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ម្ចាស់ផ្ទះឈ្មោះទី១ឈ្មោះ ចាន់ ឈីម ភេទស្រី អាយុ៧៩ឆ្នាំ រស់នៅម្នាក់ឯង ផ្ទះទំហំ ៩ម៉ែត្រគុណនឹង៩ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿងឆេះទាំងស្រុង , ទី២ឈ្មោះ សួស គៅ ភេទស្រី អាយុ៦០ឆ្នាំ ផ្ទះទំហំ ៦ម៉ែត្រគុណនឹង៩ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿងឆេះទាំងស្រុង និងទី៣មានម្ចាស់ឈ្មោះ ឌី ឆេន ភេទ ស្រី អាយុ៥៥ឆ្នាំ ផ្ទះទំហំ ៧ម៉ែត្រគុណនឹង៩ម៉ែត្រ ឈើប្រក់ក្បឿងឆេះទាំងស្រុង និងបានប្រើប្រាស់អស់ទឹកចំនួន៦ឡានស្មើ ៣៣ម៉ែត្រគុប ទើបរលត់ទៅវិញជាស្ថាពរ។ ចំណែកមូលហេតុគឺបណ្តាលមកពីដុតទៀនធូបថ្ងៃសីល៍ ៕
https://youtu.be/5f_kbmNGyKM
មតិយោបល់