ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ បានបញ្ចប់ ដោយក្រុមបាល់ទាត់ បឹងកេត ត្រូវទទួលបរាជ័យជាថ្មីក្រោមថ្វីជើង ណាហ្គាវើល ដោយលទ្ធផល ៣ទល់២ ខណៈដែល អគ្គិសនីកម្ពុជា ចាញ់ ព្រះខ័នរាជស្វាយរៀង ២ទល់៤ កាលពីម្សិលមិញ ។
សរុបការប្រកួតទាំងពីរជើង នាពហុកីឡដ្ឋានជាតិ បឹងកេត ២-៤ ណហ្គាវើល នឹងជំនួបលើទីលានស្មៅធម្មជាតិនៃកីឡដ្ឋានខេត្តស្វាយរៀង អគ្គិសនីកម្ពុជា ៤-៦ ព្រះខ័នរាជស្វាយរៀង។ ដូច្នេះហើយក្រុមដែលត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រគឺ ណហ្គាវើល នឹង ព្រះខ័នរាជស្វាយរៀង ដើម្បីប្រជែងយកពានរង្វាន់សម្តេច ហ៊ុន សែន៕
មតិយោបល់