ព័ត៌មានជាតិ

កូនចិត្តកំណាច! វាយសម្លាប់ឪពុកក្មេក រង់ចាំតែដង្ហើមស្លាប់!

តាកែវ: ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ពាក់ព័ន្ធករណីឃាតកម្ម ដែលប្រព្រឹត្តកាលពីវេលាម៉ោង៨និង២៥នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧។

ជនសង្ស័យមានឈ្មោះ ម៉ែន សុវត្ថិ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិព្រៃស្លឹក ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។ ចំណែកជនរងគ្រោះឈ្មោះ សួន កែវ ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា (ត្រូវជាឪពុកក្មេករបស់ជនសង្ស័យ) ត្រូវបានជនសង្ស័យធ្វើសកម្មភាពយកដុំថ្ម គប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ តែគ្រូពេទ្យមិនអាចព្យាបាលបានបញ្ជូនត្រឡប់មកផ្ទះវិញតែមិនទាន់ស្លាប់(រង់ចាំដង្ហើមស្លាប់) ។

ចំណែកមូលហេតុ មកពីជនសង្ស័យខឹងជនរងគ្រោះយកដុំថ្មគប់សំដៅផ្ទះរបស់ខ្លួន បណ្ដាលឲ្យបែកពាងទឹកអស់១ (ជនរងគ្រោះជាមនុស្សស្រវឹងខួប)ហើយ បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការបន្តទៀត៕

មតិយោបល់