ព័ត៌មានជាតិ

បាញ់៣គ្រាប់ចង់សាកកម្លាំងជាមួយសមត្ថកិច្ច

ភ្នំពេញ: ស្នូរគ្រាប់ភ្លើងបាន​ផ្ទុះឡើងផ្ទាន់ៗគ្នា នៅក្នុង​ភូមិកាកាប សង្កាត់កាកាប ខណ្ឌពោធិ៍ជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​​វេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ២០១៦​ បន្ទាប់​ពីមានយុវជន០២នាក់ ​បាន​ជិះម៉ូតូមួយគ្រឿង​​​ ហើយ​បាន​បាញ់ ដើម្បីពញ្ញាក់អារម្មណ៍ទៅដល់សមត្ថកិច្ច បើតាមការលើកឡើងរបស់ពលរដ្ឋ​ដែលធ្វើដំណើរ​នៅក្បែរនោះ។

បើតាម​ប្រជាការពារ​ភូមិ​បាន​​ឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ មិនចាំស្លាកលេខ ជិះគ្នាពីរនាក់ជា​ក្មេងស្ទាវ បានដកកាំភ្លើងខ្លីមួយដើម ពណ៌ស មិនស្គាល់ម៉ាក បាន​បាញ់ឡើងទៅលើចំនួនបីគ្រាប់ តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ ក្រោយពីបាញ់រួចពួកក្មេងទំនើងទាំងពីរនាក់បានជិះយ៉ាងលឿនគេចខ្លួនបាត់ស្រមោល​តែម្ដង៕

shoot

photo_2016-07-31_07-16-17

មតិយោបល់