ព័ត៌មានជាតិ

បុរស​វ័យ ៤០ ឆ្នាំ រៀបការ​ជាមួយ​នឹង​ក្មេងស្រី​អាយុ ១៣ ឆ្នាំ បន្ទាប់ពី​រំលោភ​នាង​

​បុរស​វ័យ ៤០ ឆ្នាំ​ម្នាក់ ដែលជា​អ្នក គ្រប់គ្រង​ក្នុង​ភោជនីយដ្ឋាន នៅក្នុង​ប្រទេស​ម៉ាឡេស៊ី បាន​សម្រេចចិត្ត​រៀបការ ជាមួយនឹង​ក្មេង​ស្រី អាយុ ១៣ ឆ្នាំ បន្ទាប់​ពី រំលោភ​លើ​ក្មេងស្រី នោះ​។​
​បុរស​វ័យ ៤០ ឆ្នាំំ​រូប​នេះ​បាន​ធ្វើ​ការរំលោភ​លើ​រូបនាង នៅ​ទីសំចត​រថយន្ត នា​ជាយ​ផ្លូវ​ក្នុង​ទីក្រុង Inanam ។​

​លោក Zulkifli Ahmad Nazmeen ដែល​ជា​រាជអាជ្ញា​បាន​និយាយថា កាលពី​ថ្ងៃ​ទី ១៨ ខែ មេសា កន្លងទៅនេះ ជនរងគ្រោះ​បាន​ដក​ពាក្យបណ្តឹង​វិញ ។​ចំណែក​ស្មាក្តី​ការពារ​រឿងនេះ បាន​និយាយថា ជន​ចាប់​ចោទ និង​ជនរងគ្រោះ​បាន​រៀបការ​ទៅតាម​និតិ​វិធី ដែល​ស្ថិតនៅក្រោម​ប្រពន្ធ​ច្បាប់ ដោយ​ព្រម​រួមរស់​ជាមួយ​នឹង​គ្នា​ទៅ​តាម​បែប​ប្រពៃណី អ៊ីស្លាម នៅក្នុង​ប្រទេស ម៉ាឡេស៊ី​។​

​ច្បាប់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​កាន់សាសនា ម៉ូ ស្លីម បុរស​វ័យ ១៨ ឆ្នាំ និង​នាទី ១៦ ឆ្នាំ ទើប​អាច​រៀបការ​ជាមួយនឹង​គ្នា​បាន​។​ទោះបីជា​ល្មើស​នឹង​ច្បាប់​ក្តី ជនជាប់ចោទ និង​ជនរងគ្រោះ​បាន​រៀបការ​ជាមួយនឹង​គ្នា​នៅ Syariah រួចរាល់​ហើយ​៕
https://i1272.photobucket.com/albums/y389/domneng/1368247466359_zpsf00ce657.jpg

មតិយោបល់