ពោធិ៍សាត់ៈ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៥និង៤០នាទីល្ងាច សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា បន្ទាប់ពីបានយកដំបងឬស្សីវាយប្រពន្ធ២ដំបង បណ្តាលឲ្យរងរបួសធ្ងន់។
ជនសង្ស័យមានឈ្មោះ គ.ផ.ន អាយុ៣៨ឆ្នាំ និងជនរងគ្រោះត្រូវជាប្រពន្ធមានឈ្មោះ ទ.ស.រ អាយុ៣២ឆ្នាំ ទាំង២នាក់ ស្នាក់នៅ ស្រុកបាកាន ខេត្តពោធិ៍សាត់។
មូលហេតុដែលបង្កឲ្យកើតមានករណីហិង្សា គឺបណ្តាលមកពីមាន់ជាន់ឆ្នាំងបែក ហើយប្រពន្ធឆ្លើយថាខ្លួនជាអ្នកបោកឆ្នាំង ទើបបណ្តាលឲ្យជនសង្ស័យជាប្តី វាយប្រពន្ធចំនួន២ដំបងឬស្សីតែម្តង។
បច្ចុប្បន្ន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕
#សារអប់រំ៖ អំពើហិង្សាក្នុងគ្រួសារ ជាអំពើខុសច្បាប់៕
មតិយោបល់