ភ្នំពេញៈ កាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា (យកកាំបិតចាក់កង់ឡាន) នៅចំណុចតាមផ្លូវបេតុង ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ Ching Hai gang ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមេការសំណង់ជនជាតិចិន ស្នាក់នៅទីរួមខេត្តស្ទឹងត្រែង ។ ជនរងគ្រោះឈ្មោះ លី ស៊ីហ្វា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរមេការសំណង់ ស្នាក់នៅភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សម្ភារៈដែលរងការខូចខាត រួមមានកង់ឡានម៉ាករ៉ងរ៉ូវ ចំនួន២គ្រាប់ ត្រូវខូច ហើយវត្ថុតាងដែលដកហូតបានមានកាំបិតចុងស្រួចចំនួន១ផងដែរ។
បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្តទៀត៕
មតិយោបល់