ព័ត៌មានជាតិ

ក្រសួងអប់រំ ណែនាំបុគ្គលិកសិក្សាពីការផ្ទេរ ឬផ្លាស់ប្ដូរកន្លែងបម្រើការងារ

ភ្នំពេញៈ យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយតាមរយៈហ្វេសប៊ុករបស់ខ្លួននៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រសួងបានធ្វើការណែនាំបន្ថែមពីការផ្លាស់ប្ដូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំដល់លោក-លោកស្រីប្រធានអង្គភាពពាក់ព័ន្ធទាំងអស់។

ក្នុងនោះដែរ ក្រសួងអប់រំ ក៏បានស្នើឲ្យលោក-លោកស្រីប្រធានអង្គភាពពាក់ព័ន្ធ ត្រូវធ្វើការណែនាំបន្ថែម ស្ដីពីការផ្លាស់ប្ដូរទីកន្លែងបម្រើការងាររបស់បុគ្គលិកអប់រំ ដូចខាងក្រោម៖

១- ត្រូវផ្សព្វផ្សាយសេចក្តីណែនាំ ស្ដីពីការផ្លាស់ប្ដូរទីកន្លែងបម្រើការងារឲ្យបានទូលំទូលាយដល់បុគ្គលិកក្រោមឱវាទ

២- ត្រូវទទួលខុសត្រូវ ក្នុងការពិនិត្យ ផ្ទៀងផ្ទាត់សំណុំឯកសារ ស្របតាមលក្ខខណ្ឌដែលមានចែងក្នុងសេចក្ដីណែនាំ

៣- ត្រូវទទួលពាក្យស្នើសុំរបស់បុគ្គលិកអប់រំដោយផ្ទាល់ ហើយបញ្ជូនជូនអង្គភាពទទួលបន្ទុកឲ្យបានទាន់ពេលវេលា

៤- ត្រូវបង្កើតគណៈកម្មការ ដើម្បីប្រជុំពិនិត្យសម្រេចការសុំផ្លាស់ប្ដូរទីកន្លែងរបស់បុគ្គលិកអប់រំ៕

13428447_1396300800396530_313259423591301156_n

មតិយោបល់