ព័ត៌មានជាតិ

FDI ​ក្នុង​ប្រទេស​ចិន​បាន​​កើន​ឡើង​ ២,៣៥%​

ចិន៖ ការវិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​(FDI)​ មក​កាន់​ប្រទេស​ចិន​ បាន​កើន​ឡើង​ ២,៣៥​ភាគរយ​នៅ​ក្នុង​ខែ​វិច្ឆិកា ​ឆ្នាំ ​២​០១៣​ ដែល​គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន ​៨,៤៨​ពាន់​លាន​ដុល្លារ​អាមេរិក។​

china-FDI

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានដោយដឹងថា ការវិនិយោគដោយផ្ទាល់ពី​បរទេស​មក​កាន់​ប្រទេស​ចិន​បាន​កើន​ឡើង​ក្នុង​រយៈពេ​ល​ ១០​ខែ​ដំបូង​ជាប់ៗ​គ្នា ​ដោយ​ទិន្នន័​យនេះ​ទទួល​បាន​ពី​ក្រសួង​ពាណិជ្ជ​កម្ម​បាន​បង្ហាញ​ពី​នៅ​ថ្ងៃពុធ។​

តួលេខដែលបានបង្ហាញនេះ ឃើញថាបានកើនឡើងខ្ពស់ជាងខែតុលា ដោយនៅក្នុងខែតុលា មានការកើនឡើងត្រឹមតែ ១,២៤ភាគរយប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ចិនជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី ហើយនៅឆ្នាំ ២០១៣នេះ ចិនអាចនឹងក្លាយជាប្រទេសដែលចាយមាសច្រើនជាងគេ បន្ទាប់ពីប្រទេសឥណ្ឌា៕

មតិយោបល់