ព័ត៌មានជាតិ

មិនដឹងមានរឿងអ្វីទេ? ក្មេងស្ទាវប្រុសស្រីច្រើននាក់ ជិះម៉ូតូដេញវ៉ៃគ្នាពេញផ្លូវ ត្រូវសមត្ថកិច្ចឃាត់ទាំង ២ក្រុម

ភ្នំពេញ: នៅវេលាម៉ោង ១១និង០០នាទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មិនដឹងមានរឿងអ្វីទេ? ស្រាប់តែក្មេងស្ទាវ ២ក្រុមមានស្រីមានប្រុស ជិះម៉ូតូដេញវ៉ៃគ្នា ប្រដាប់ដោយដុំថ្ម ខ្សែក្រវ៉ាត សំបកដបស្រាបៀរ បង្កឲ្យមនុស្សរងរបួស ហេតុការណ៍នេះកើតឡើងតាមបណ្ដោយផ្លូវសុរាម្រិត ត្រង់ចំណុចរង្វង់មូលវិមានឯករាជ្យ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ដំណើររឿង៖ បើយោងតាមភាគីជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុពួកគេជិះម៉ូតូចំនួន ៤គ្រឿង មកពីញ៉ាំអីនៅកោះពេជ្រ រួចក៏នាំគ្នាជិះចេញមកវិញ ក្នុងគោលបំណងត្រឡប់ទៅផ្ទះ ស្រាប់តែភាគីបង្កមានគ្នាច្រើននាក់ បើកបរម៉ូតូ ៥គ្រឿង អ្នកខ្លះមានខ្សែក្រវ៉ាត ដុំថ្ម សំបកដបស្រាបៀរ ដេញគប់បណ្ដាលឲ្យបុរសម្នាក់រងរបួសបែកក្បាល ហើយខ្លះទៀត របួសជើង ខ្នង និងដងខ្លួន។

សូមបញ្ជាក់ថា៖ ករណីខាងលើនេះ ក្រុមជនរងគ្រោះបានរត់ទៅឲ្យក្រុមអង្គរក្សជួយចាប់បាន ២នាក់ និងបក្ខពួកផ្សេងទៀតរត់បាត់ស្រមោលអស់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ចតុមុខ ធ្វើការឃាត់ខ្លួនភាគីទាំងសងខាង ជាបណ្តោះអាសន្ន ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី៕

មតិយោបល់