ព័ត៌មានជាតិ

រថយន្តទីតាន់ ដឹកកម្មករក្រឡាប់ធ្លាក់ផ្លូវ របួស១០នាក់ នៅស្រុកជើងព្រៃ!

កំពង់ចាម: លោកអធិការរងស្រុកជើងព្រៃ ទទួលផ្នែកចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តបើកធ្លាក់ផ្លូវ បណ្តាលឲ្យអ្នករួមដំណើរចំនួន១០នាក់រងរបួស ដោយរថយន្តខូចម៉ែត្រចង្កូត។

ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៦និង៣០នាទីយប់ ស្ថិតលើផ្លូវលំ ភូមិត្រពាំងថ្ម ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

តៃកុងរថយន្តមានឈ្មោះ ហៀង គីមហុង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរដឹកកម្មកររោងចក្រ ស្នាក់នៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពុងចាម បើករថយន្តម៉ាកទីតាន់ ពាក់ស្លាកលេខឌ. 0627 ភ.ព2 ។

ជនរងគ្រោះទី១ឈ្មោះ លាង លីហ្សា ភេទស្រី អាយុ១៨ឆ្នាំ ទី២ឈ្មោះ ស៊្រី សុជាតា ភេទស្រី អាយុ២០ឆ្នាំ,ទី៣ ម៉ៅ មួយចេង ភេទស្រីអាយុ២០ឆ្នាំ ទី៤ អៀង ទ្បេង ភេទស្រី អាយុ១៩ឆ្នាំ, ទី៥ឈ្មោះ ពៅ.សុខលីមភេទស្រីអាយ៣៧ឆ្នាំ ទី៦ឈ្មោះ សឺង.ស៊ាងលីមភេទស្រីអាយុ២៣ឆ្នាំ
ទី៧ឈ្មោះហេង.ស៊ាងលីភេទស្រីអាយុ២៤ឆ្នាំ ទី៨ឈ្មោះ ហេង.ស្រីហ៊ុចភេទស្រីអាយុ ២៥ឆ្នាំ ទាំង៨នាក់ស្នាក់នៅភូមិត្រពាំងថ្ម ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ទី៩ឈ្មោះ សាន ភាស់ ភេទស្រី អាយុ៣៦ឆ្នាំ និងទី១០ឈ្មោះ អ៊ុក ស្រីនិច ភេទស្រី អាយុ២០ ឆ្នាំ ទាំងពីរស្នាក់នៅភូមិស្អាងត្រពាំងគរ ស្រុកជើព្រៃ ខេត្តកំពង់ចាម។

បច្ចុប្បន្ន ជនរងគ្រោះត្រៀមបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំនួនម្នាក់ឈ្មោះ ហៀង ឡេង។
ចំណែកវត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគបាលស្រុកជើងព្រៃ៕

មតិយោបល់