ព័ត៌មានជាតិ

សមត្ថកិច្ចស្រុកវាលវែងឃាត់ខ្លួនជនសង្ស័យករណីសម្លាប់នារីម្នាក់នៅស្រុកស្អាងបានហើយ…

ពោធិ៍សាត់:នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ វេលា ម៉ោង ១៣ និង០៣ នាទី នៅចំណុចខាងជេីង រង្វង់មូលប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង ដឹកនាំដោយលោក វរសេនីយ៍ឯក ធាង ឡេង អធិការ នគរបាល ស្រក បានចុះបង្ក្រាប ករណី ឃាតកម្ម កាលពីថ្ងៃទី ១៩/០៥/២០២៤ វេលាម៉ោង ០៥:៣០នាទីល្ងាច នៅភូមិពោធិលេី ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្ដាល (រត់គេចខ្លួនមកស្រុកវាលវែង) ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឡុង ឈាវ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងដែក។

-ចំពោះជនសង្ស័យ បានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី ។

មតិយោបល់