ព័ត៌មានជាតិ

យុវជន២នាក់ជិះម៉ូតូជែងប៉ះរថយន្ត បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ នៅខេត្តតាកែវ

តាកែវ: កាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតត្រង់ចំណុចភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំណង ខេត្តតាកែវ ចន្លោះគីឡូម៉ែត្រលេខ៥១-៥២ រវាងរថយន្ត និងម៉ូតូ។

អ្នកបើកបរឈ្មោះ ឆាន វី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកទ្រាំង ខេត្តតាកែវ ជិះម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ របួសធ្ងន់ អ្នករួមដំណើរឈ្មោះ វ័ន្ត មានទីលំនៅភូមិឃុំជាមួយគ្នាស្លាប់នៅកន្លែងកើតហេតុ។
រថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-6510 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុរត់គេចខ្លួនបាត់។

មូលហេតុ៖ បណ្ដាលមកពីអ្នកបើកបរម៉ូតូបើកលឿនជែងខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ចំណែកអ្នករងរបួស ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯអ្នកស្លាប់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់