ព្រះវិហារៈ មានករណីអគ្គិភ័យមួយបានឆាបឆេះរោងដាក់សម្ភារៈ ជាកន្លែងស្នាក់នៅរបស់កម្មករ យ៉ាងសន្ធោសន្ធៅផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច រួមនិងកម្លាំងរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។
ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អគ្គិភ័យនេះ ត្រូវបានប្រជាពលរដ្ឋនាំគ្នាជួយពន្លត់ បូករួមទាំងការអន្តរាគមន៍ពីសំណាក់កងកម្លាំងពន្លត់អគ្គិភ័យ ទើបរលត់ទៅវិញជាស្ថាពរ គ្រាន់តែឆាបឆេះរោងទំហំ៥ម៉ែត្រ គុណនឹង៦ម៉ែត្រ អាគុយ និងទឹកអាស៊ីតប៉ុណ្ណោះមួយចំនួនតែប៉ុណ្ណោះ៕
មតិយោបល់