ព័ត៌មានជាតិ

ញៀនថ្នាំ៥ឆ្នាំ! បែកគំនិតរំលោភមីងខ្លួនឯង មានអីសមត្ថកិច្ចចាប់វាយខ្នោះ

​ភ្នំពេញ: សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវ: បន្ទាប់ពីបានធ្វើសកម្មភាព រំលោភលើស្ត្រីម្នាក់ត្រូវជាមីងរបស់ខ្លួន។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ហ.ស.យ ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ។ ចំណែកជនសង្ស័យឈ្មោះ ស្លេះ សារី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ ត្រូវជាក្មួយជីទួតមួយ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ ជនរងគ្រោះបានដេកតែម្នាក់ឯងក្នុងផ្ទះ នៅទល់មុខនឹងផ្ទះជនសង្ស័យ ខណ:នោះស្រាប់តែជនសង្ស័យដើរចូលទៅធ្វើសកម្មភាពរំលោភ តែត្រូវជនរងគ្រោះបានស្រែកផ្អើលដល់អ្នកជិតខាងនិងប្តីជនរងគ្រោះ ខណ:នោះជនសង្ស័យបានគេចខ្លួន លុះព្រឹកឡើងនៅថ្ងៃទីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ រួចនាំមកអធិការដ្ឋាននគរបាល ដើម្បធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ជនសង្ស័យធ្លាប់រំលោភលើជនរងគ្រោះម្តងហើយ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ តែជនរងគ្រោះមិនប្តឹងសមត្ថកិច្ច ព្រោះខ្លាចខូចកេរខ្មាស ដោយជនសង្ស័យជាមនុស្សញៀនថ្នាំ៥ឆ្នាំកន្លងមកនេះ៕

មតិយោបល់