ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋ នៅខេត្តកណ្ដាល៖ ប្រពន្ធ ប្រាប់ប៉ូលិស ឃើញប្ដីរត់ចុះពីលើផ្ទះ ឯស្វាមីថា គេងលក់ អត់ដឹងអីផង!!!

កណ្ដាល: កាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានករណីអគ្គិភ័យ (ភ្លើងឆេះផ្ទះ) នៅចំណុចភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សម្ភារ:ខូចខាត៖
-ទូឈើដាក់ខោអាវចំនួនមួយ
-ឆេះអស់ផ្ទះ ១ខ្នង មាន ទទឹង ៥.៥ ម៉ែត្រ និងបណ្តោយ ៦ ម៉ែត្រ ដំបូលសង្ក័សី ជញ្ជាំងឈើ កាំជណ្តើរថ្ម។

បើតាមការបំភ្លឺ របស់ឈ្មោះ អួន សុខឃឿន ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំ កើតហេតុ ត្រូវជាម្ចាស់ផ្ទះ បានឲ្យដឹងថា គាត់ និង ឈ្មោះ ឡុង វុធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ ត្រូវជាប្តី បានមានទំនាស់ជាមួយគ្នា កាលពីចុងខែសីហា ឆ្នាំ២០២០។ ដោយសាររស់នៅមិនចុះសម្រុងនឹងគ្នា ទើបគាត់ជាប្រពន្ធ បានប្រគល់ផ្ទះទៅឲ្យឈ្មោះ ឡុង វុធ ភេទប្រុស ត្រូវជាប្តីជាអ្នករស់នៅ (ផ្ទះគ្មានទ្រព្យ) ចំណែកគាត់ និងកូន បានសម្រេចចិត្តនាំគ្នា ទៅនៅផ្ទះម្តាយបង្កើត ដែលនៅក្បែនោះ។

លុះដល់វេលាកើតហេតុ ស្រាប់តែឃើញមានភ្លើងឆេះផ្ទះនោះតែម្តង បណ្តាលឲ្យខូចខាតទាំងស្រុង។

ក្រោយទទួលពត៌មាន កម្លាំងនគរបាលប៉ុស្តិ៍ឈើទាល បានចុះទៅដល់សហការជាមួយបងប្អូនប្រជាពលរដ្ផ នៅក្បែរនោះ បានជួយដងទឹកពន្លត់ មិនឲ្យឆ្លងរាលដាលដល់ផ្ទះដ៏ទៃទទេ​។

សន្និដ្ឋានបឋម៖ ករណីនេះ តាមការបំភ្លឺរបស់ប្រពន្ធថា ក្រោយពេលភ្លើងឆេះផ្ទះ គាត់បានរត់ទៅមើល ឃើញ ឈ្មោះឡុង វុថ ភេទអាយុ៤៥ឆ្នាំ ត្រូវជាប្តី ដែលជាម្ចាស់នោះ បានរត់ចុះពីលើផ្ទះ។

ដោយទ្បែកតាមចម្លើយប្តីវិញថា គាត់គេងលក់ មិនបានដឹងរឿងហេតុកើតឡើងទ្បើយ៕

មតិយោបល់