ព័ត៌មានជាតិ

ស្លាប់ ៧នាក់ របួសធ្ងន់ ៥នាក់ ករណីក្រឡាប់ឡានចូលទឹក នៅស្រុកជីក្រែង

សៀមរាប: (ព័ត៌មានបឋម) កាលពីវេលាម៉ោង ២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តរត់ពីវៀតណាមទៅសៀមរាប ក្រឡាប់ចូលទឹក បណ្ដាលឲ្យមនុស្សស្លាប់ ៧នាក់ រងរបួសធ្ងន់ ៥នាក់ រហូតមកដល់វេលាម៉ោង ៨និង៣០នាទីព្រឹកនេះ សមត្ថកិច្ចកំពុងចុះអន្តរាគមន៍នៅទីតាំងកើតហេតុខាងលើ ដើម្បីស្ទូចរថយន្ត និងទាញសាកសពចេញ ស្វែងរកសាច់ញាតិ ដើម្បីទទួលយកទៅធ្វើបុណ្យ ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវជាតិលេខ៦អា នៅភូមិស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែក ខេត្តសៀមរាប។

មូលហេតុ៖ មិនទាន់ដឹង។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕

មតិយោបល់