ព័ត៌មានជាតិ

Update៖ មន្ត្រីយោធា ចូលនិវត្តម្នាក់ ជិះកង់ធ្លាក់ផ្លូវ បាក់កស្លាប់យ៉ាងអាណោចអាធ័ម!

ភ្នំពេញៈ មន្ត្រីចូលនិវត្តម្នាក់ ខណៈពេលជិះកង់មកពីលើកលប ធ្លាក់ផ្លូវកម្ពស់៤ម៉ែត្រ បាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បង្ករឲ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវលេខ១៥១ ត្រង់ចំណុចមាត់ប្រឡាយទឹក មុខបន្ទាយដើមអំពិល ភូមិធំខាងជើង សង្កាត់ពញ្ញាពុន ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ងួន វ៉េត ភេទប្រុស អាយុ៥៧ឆ្នាំ មុខជាមន្ត្រីយោធាចូលនិវត្ត មានទីលំនៅក្នុងភូមិធំខាងត្បូង សង្កាត់ពញ្ញាពុន ខណ្ឌព្រែកព្នៅ។

តាមសាក្សីនៅកន្លែងកើតហេតុឈ្មោះ សៀន សុជាតា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរលក់ដូរ នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ នាងបានដើរគោលបំណងចុះទៅបេះផ្លែឈូក ខណៈពេលដើរចុះដល់មាត់ប្រឡាយ ក៏ប្រទះឃើញសពជនរងគ្រោះដេកផ្កាប់មុខក្នុងប្រឡាយទឹកដោយជើងម្ខាងគងលើកង់ ជើងម្ខាងនៅក្រោមកង់ ក៏ស្រែកឆោឡោបង្កឲ្យមានការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅម្តុំនោះ និងអ្នកធ្វើដំណើរឆ្លងកាត់ទីនោះចោមរោមមើល ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានជំនាញបានចុះមកពិនិត្យសាកសពបន្ទាប់ពីសមត្ថកិច្ចជំនាញពិនិត្យរួចរាល់និងបញ្ជាក់ថា សពជនរងគ្រោះពិតជាជិះកង់ធ្លាក់ផ្លូវបណ្តាលឲ្យបាក់ស្លាប់ពិតប្រាកដមែន និងបានប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានក្នុងភូមធំខាងត្បូង៕

https://youtu.be/vuugOWZM9sY

មតិយោបល់