ព័ត៌មានជាតិ

កំណាត់វិថី ម៉ុង ឫទ្ឋី បាននិងកំពុងដាក់បេតុងទ្រូងផ្លូវ ហើយគ្រោងនឹងដាក់បង្គោលភ្លើងព្រែកជា២ប្រភេទLEDថែមទៀត

ភ្នំពេញៈ កំណាត់វិថី ម៉ុង ឫទ្ឋី ចាប់ពីរង្វង់មូលកាំកូស៊ីធីដល់ផ្លូវលេខ២០១១ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំឡើងបេតុង ហើយក្រោយបញ្ចប់ការងារនេះ រដ្ឋបាលរាជធានីក៏គ្រោងនឹងដាក់បង្គោលភ្លើងព្រែកជា២ ដោយបំពាក់អំពូលភ្លើងប្រភេទLEDថែមទៀតផងដែរ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងដំឡើងបេតុងទ្រូងផ្លូវលេខ១៩២៨ ឬវិថី ម៉ុង ឫទ្ឋី ចាប់ពីរង្វង់មូលកាំកូ ដល់ផ្លូវលេខ២០១១ ក្នុងខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ។

មន្ត្រីដដែលបន្តថា នេះជាទិសដៅចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងដំឡើងបង្គោលភ្លើងព្រែកជា២ ប្រភេទ LED នៅបេតុងទ្រូងផ្លូវផងដែរ ពោលគឺឲ្យដូចផ្លូវសហព័ន្ធរុស្ស៊ីដែលបានបំពាក់បង្គោលភ្លើងព្រែកជា២ដោយបំពាក់អំពូលភ្លើងប្រភេទLEDនោះ។

ប្រជាពលរដ្ឋ ជាអ្នកដំណើរនិងប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមបណ្តោយផ្លូវ ម៉ុង ឫទ្ឋីនេះ បានបង្ហាញពីការរីករាយចិត្តយ៉ាងខ្លាំងដែល រដ្ឋបាលរាជធានីគ្រោងនឹងដាក់បង្គោលភ្លើងព្រែកជា២ ដោយបំពាក់អំពូលភ្លើងប្រភេទLEDនៅលើផ្លូវមួយខ្សែនេះ ដោយពួកគាត់លើកឡើងថា ការដាក់អំពូលភ្លើងបំភ្លឺសាធារណៈបែបនេះ វាមិនត្រឹមតែលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យស្រស់ត្រកាលនៅពេលរាត្រីប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានកាត់បន្ថយបទល្មើសនានា ដែលនាំឲ្យការអនុវត្តនូវគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាបានល្អប្រសើរផងដែរ៕

កំណាត់វិថី ម៉ុង ឫទ្ឋីកំណាត់វិថី ម៉ុង ឫទ្ឋី

មតិយោបល់