ព័ត៌មានជាតិ

ចាប់បានទៀតហើយ ក្មេងទំនើងប្រដាប់ដោយអាវុធ នៅក្រុងបាត់ដំបង

បាត់ដំបងៈ កាលពីព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកាព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ បានដឹកនាំកម្លាំងក្នុងការបង្រ្កាប ក្រុមក្មេងទំនើងបង្កភាពអនាធិបតេយ្យ អុកឡុក និងបង្កហិង្សាបណ្តាលឲ្យមានរបួសស្នាម ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងនាពេលកន្លងមកនេះ។

ជនសង័្សយដែលឃាត់ខ្លួនបានចំនួន៩នាក់ ភេទប្រុស និងវត្ថុតាង រួមមាន ដាវ កំបិត និងម៉ូតូជាមធ្យោបាយក្នុងការធ្វើសកម្មភាពកន្លងមកផងដែរ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋានគរបាលខេត្ត ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់