ប៉ៃលិនៈ កាលពីម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចភូមិអូរដូនតាក្រោម ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង គឺមកពីគោយន្តច្នៃ ដឹកអីវ៉ាន់ ដាច់កាឡេចង្កូតធ្លាក់ចូលប្រឡាយ ធ្វើឲ្យមនុស្សចំនួន៦នាក់ រងរបួស៖
១.ឈ្មោះ ហ៊ា រឿន ភេទ ស្រី អាយុ ៥០ ឆ្នាំ របួសធ្ងន់
២.ឈ្មោះ ពុធ វ៉ា ភេទ ស្រី អាយុ ៤៧ ឆ្នាំ របួសធ្ងន់
៣.ឈ្មោះ ហ៊ុន ចន្ទ័ ភេទ ស្រី អាយុ ៦១ ឆ្នាំ របួសស្រាល
៤.ឈ្មោះ កេត លី ភេទ ប្រុស អាយុ ៦០ ឆ្នាំ របួសស្រាល
៥.ឈ្មោះ រឿត គឹមឡេង ភេទ ស្រី អាយុ ០៣ ឆ្នាំ របួសស្រាល
៦.ឈ្មោះអាត់ ថ្លៃ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ របួសស្រាល
ជនរងគ្រោះទាំង ៦នាក់ រស់នៅភូមិ អន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។
បច្ចុប្បន្នជនរងគ្រោះដែលរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីសម្រាកព្យាបាល៕






មតិយោបល់