ព័ត៌មានជាតិ

ក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ពុលអាហាររហូតស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

បន្ទាយមានជ័យៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានក្មេងស្រីសិស្សសាលាអាយុ១១ឆ្នាំម្នាក់ ហូបចំណីបណ្តាលក្អួតចេញឈាមតាមមាត់និងច្រមុះសភាពធ្ងន់ធ្ងរ បញ្ជូលដល់ពេទ្យស្លាប់។

ករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី២០ ខែធ្នូឆ្នាំ២០១៧ នៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្មេងស្រីរងគ្រោះមានឈ្មោះ ឈួង ស្រីហួយ អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៤ សាលាបឋមសិក្សាជ្រាប់ចាស់ ស្ថិតភូមិជ្រាប់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ដែលមានម្តាយឈ្មោះ ស្លៀង សឿន អាយុ៣៧ឆ្នាំ ដែលរស់នៅជាមួយជីតាឈ្មោះ នួន ឈួង (ជាមេភូមិជ្រាប់ចាស់)។

យោងប្រភពព័ត៌មាន បានបន្តថា ជនរងគ្រោះរៀនពេលល្ងាចហើយមុនពេលដែលក្អួតចេញឈាមតាមនិងនិងច្រមុះស្លាប់នោះ គឺក្មេងស្រីដល់ម៉ោងចេញលេងបានទៅទិញ មី១កញ្ចប់តំលៃ៥០០រៀលហូប ហើយហូបស្ករកៅស៊ូហើយបេះផ្លែទឹកដោះគោជ្រលក់អំបិលមី។

ក្រោយហូបហើយភ្លាមៗក្មេងមានអាការៈក្អួតមិនឈប់នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ នៅសាលារៀន ហើយនាយកសាលាបឋមសិក្សាជ្រាប់ចាស់ដឹកជូនតាមម៉ូតូដល់ផ្ទះឲ្យជីតា។ បន្ទាប់មកដោយឃើញសភាពចៅស្រីក្អួតមិនបាត់បានបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ដាក់សេរ៉ូមឃើញថាក្មេងស្រីមានសភាពធ្ងន់បានបញ្ជូនមកមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី គ្រូពេទ្យបានទទួលហើយព្យាបាលភ្លាមៗដោយឃើញថា ក្មេងស្រីក្អួតរហូតដល់ឈាមចេញតាមមាត់និងច្រមុះមានសភាពធ្ងន់បានធ្វើការព្យាបាលតាមការងារបញ្ចេកទេស។
ដោយក្មេងស្រីមានសភាពធ្ងន់ពេក បណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនមកព្យាបាលដល់មន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី ក្រោយកន្លះម៉ោងបានស្លាប់​៕
https://youtu.be/W8xgFzd-WQ0

មតិយោបល់