ព័ត៌មានជាតិ

Update៖ អាសូរ! ក្មេងស្រីម្នាក់ ជិះកង់ទៅរៀន ត្រូវរថយន្តបុកស្លាប់..

កំពង់ឆ្នាំង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងក្មេងស្រីជិះកង់ ក្នុងដំណើរស្របទិសគ្នាពីត្បូងទៅជើង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងរន្ធត់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ៨៩-៩០ ក្នុងភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ករណីនេះ បណ្តាលឲ្យក្មេងស្រីឈ្មោះ ធីម សុផានី ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅស្នាក់នៅបណ្ដោះអាសន្ន ភូមិសំរោង សង្កាត់ផ្សារឆ្នាំង ស្លាប់នៅនឹងកន្លែង។

ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ឈ្មោះង៉ូ យ៉ុន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិបឹងងោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

មតិយោបល់