ព័ត៌មានជាតិ

ចោរវ័យក្មេង! ឆក់បាន៥លើក ត្រូវអស់លក្ខណ៍!..

ភ្នំពេញ: លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានប្រាប់ Post News ថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩យប់ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់នៅចំណុច ផ្លូវលេខ៣៦៩ ភូមិម៉ាកក្លឿ សង្កាត់ផ្សារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទ្រព្យសម្បត្តិ )ចំនួន៥ករណី ៖
ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាកSamsung GalaxyNote5 ពណ៌ ខ្មៅ ) កាលពីថ្ងៃទី៣-១២-២០១៧ វេលាម៉ោងប្រហែល៧យប់ នៅចំណុចមុខផ្ទះលេខ៩១ ផ្លូវលេខ១០៥ ក្រុមទី៣៣ ភូមិ៦ សង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក IPhone8lpuse មិនបានសម្រេច ) កាលពីថ្ងៃទី១៦-១២-២០១៧ វេលាម៉ោងប្រហែល ៩និង៣០នាទីយប់ នៅចំណុចខាងត្បូងវិទ្យាល័យព្រះយុគន្ធរ ផ្លូវលេខ៩៣ ក្រុម១០ ភូមិ១ សង្កាត់បឹងកេងកង២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក IPhone6lpuse ) កាលពីថ្ងៃទី២០-១០-២០១៧ វេលាម៉ោងប្រហែល៩និង៣០នាទីយប់ នៅចំណុចមុខក្រុមហ៊ុនឃីវេ ផ្លូវព្រះមុន្នីវង្ស ភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
ករណីទី៤ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាកSamSungS7H ) កាលពីថ្ងៃទី៧-០៩-២០១៧ វេលាម៉ោងប្រហែល៨យប់ នៅចំណុចមុខស្ថានទូអាល្លឺម៉ង់ ផ្លូវលេខ២១៤ ក្រុម៦ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ករណីទី៥ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃម៉ាក IPhone7lpuse ) កាលពីថ្ងៃទី៧-១០-២០១៧ វេលាម៉ោងប្រហែល៦ល្ងាច នៅចំណុចក្បែស្ថានីយ៍ប្រេងកាល់តិច ផ្លូវលេខព្រះមុន្នីវង្ស ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ លី សុវណ្ណា ហៅ សៀវ សុវណ្ណា ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៣៦៩ ភូមិម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។
វត្ថុតាងចាប់យក ម៉ូតូមួយគ្រឿងម៉ាកហុងដាXR ពណ៌សខ្មៅ ស៊េរីឆ្នាំ ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ1GO-2191។
ជនរងគ្រោះជនបរទេស។
បច្ចុប្បន្នជនសង្ស័យខាងលើការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕

មតិយោបល់