ព័ត៌មានជាតិ

ស្រវឹងដល់.ក មើលទ្រូងផ្លូវលែងឃើញ ពន្លះពេញទំហឹង!

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោកជាំ បើកម៉ូតូមើលផ្លូវមិនឃើញ បានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវ បណ្តាលឲ្យរបួសជើងខាងឆ្វេងម្ខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង២០នាទី យប់ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ផ្លូវរថភ្លើងត្រឡោកបែក ក្នុងសង្កាត់ទឹកថ្លា ​ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើកម៉ូតូមួយគ្រឿងម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DB-5908 ជិះពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុលើ ដោយខ្លួនស្រវឹងមើលផ្លូវមិនឃើញនោះ បានរេចង្កូតទៅបុកបញ្ឆិតក្បាលទ្រូងផ្លូវ បណ្តាលឲ្យឆែបតិចតួច។ ចំណែកជនរងគ្រោះដួលបោកនឹងថ្មល់រងរបួសជើងឆ្វេងម្ខាង។

ក្រោយកើតហេតុជនរងគ្រោះបានងើបឡើងនិងបានលើកម៉ូតូជិះបន្តដំណើរទៅមុខបាត់ស្រមោល៕

មតិយោបល់