ព័ត៌មានជាតិ

Google កំពុង​សាកល្បង​កម្មវិធី​ជជែក​ម្សា​ន្ត​នៅលើ​ទូរស័ព្ទ​

Reuters ៖ ក្រុមហ៊ុន​អ៊ី​ន​ធើ​ណែ​ត​យក្ស Google កំពុងតែ​មាន​គម្រោង​ដំណើរការ​កម្មវិធី​ជជែក​កម្សាន្ត​នៅ​លើ​ទូរស័ព្ទដៃ ដោយ​នៅ​ពេល​នេះ កំពុងតែ​សាកល្បង​នៅក្នុង​ប្រទេស​ឥណ្ឌា ហើយ​អាច​នឹង​ដំណើរការ​នៅក្នុង​ប្រទេស​នោះ​មុនគេ​ផងដែរ​។​

​កាសែត Economic Times បាន​ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្រុមហ៊ុន Google កំពុងតែ​សាកល្បង​ទៅលើ​កម្មវិធី ជជែក​កម្សាន្ត​ដូចជា LINE, WhatsApp និង Viber ជាដើម ប៉ុន្តែ​ចំណុច​ពិសេស​នោះ​គឺថា Google នឹង​អនុញ្ញាតឲ្យ​ប្រើប្រាស់​គ្រប់​គ្នា​មិន​ចាំបាច់​ទាល់តែ​មាន Google Acount ទើប​អាច​ប្រើ​បាន​នោះទេ​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​នេះ ត្រូវបាន​ស្ត្រី​អ្នកនាំពាក្យ Google បាន​ច្រាល​ចោល និង​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់​៕​

A Google logo is seen at the entrance to the company's offices in Toronto

មតិយោបល់