ព័ត៌មានជាតិ

ម្ចាស់បានត្រឹមស្រែកឆោឡោ ខណៈចោរអូសម៉ូតូយកទៅដោយសុវត្ថិភាព

ភ្នំពេញៈ ជនសង្ស័យមួយក្រុមលួចគាស់បន្ទប់ដាក់ម៉ូតូលួចយកបាន ម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ សេរី ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-6465 ត្រូវបានជនសង្ស័យចូលធ្វើសកម្មភាពកាត់សោទ្វារ អូសជិះយកទៅបាត់ដោយសុវត្ថិភាព នៅចំនុច​​ផ្ទះជួលភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ កាលពីវេលាម៉ោង៤ភ្លឺ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ លុះព្រឹកឡើង វេលាម៉ោង១១និង៣០នាទីថ្ងៃដដែលនេះ ទើបមកប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ។

ជនរងគ្រោះ ឈ្មោះ មួង ចាន់ណា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិដើមច្រេស ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់។

បើតាមការរៀបរាប់ពីនារីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូទុកនៅក្នុងបន្ទប់ដូចសព្វមួយដង ជាមួយម៉ូតូ អ្នកស្នាក់​នៅ​បន្ទប់​ផ្សេងៗ​ទៀត រួចក៏ចូលសម្រាកទៅ លុះដល់វេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១០មិថុនា ម្ចាស់​ផ្ទះជួល​ឮសំលេងទើបមាន​ការសង្ស័យ​បានចេញមកមើល ឃើញជនសង្ស័យកំពុងធ្វើ​សកម្មភាពអូសម៉ូតូចេញផុតបាត់ទៅហើយ បានត្រឹមស្រែកឆោឡោ​ផ្អើលអ្នកស្នាក់​នៅ​ក្បែរខាងចេញមកមើល ឈូ ឆរ ចំណែកម៉ូតូត្រូវបានជនសង្ស័យជិះរត់គេចខ្លួនបាត់ស្រមោលទៅហើយ។

ក្រោយពីដឹងថា ម៉ូតូត្រូវបានជនសង្ស័យលួចយកទៅបាត់ហើយ ទើបនៅវេលាម៉ោង១១និង៣០នាទីថ្ងៃដដែល ទំនេរ​ចេញពីរៀនក៏មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ឲ្យជួយស្រាវជ្រាវកំណត់មុខសញ្ញា៕

motormotor1motor2

មតិយោបល់