ព័ត៌មានជាតិ

ជិះម៉ូតូបុកបង្កាន់ដៃស្ពាន រងរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿងជ្រុលទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យងរបួសធ្ងន់កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ពានលេខ៩ តាមបណ្តោយផ្លូវជាតិលេខ៦ ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុបុរសខាងលើ បានជិះម៉ូតូ មួយគ្រឿង ម៉ាក GXR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FT-6153 បានបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើ ស្រាប់តែបានទៅបុកនិងបង្កាន់ស្ពាន បណ្តាលឲ្យរងរបួសធ្ងន់។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកដល់ ហើយជួយអន្តរាគមន៍ និងបានហៅរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅមន្ទីរពេទ្យ៕

មតិយោបល់