ព័ត៌មានជាតិ

ជលផល​ស្រុក​ស្អាង ស្រុក​កោះធំ និង​ផ្នែក​បាសាក់ បើក​អោយ​ជនជាតិ​វៀន​ណា​ម អូស​ឆាយ​រ៉ា​ពេលយប់​

​ខេត្ត​កណ្តាល​៖ ប្រភព​ដែល​បាន​រាយការណ៍​អាជ្ញាធរ​ឃុំ​ពោធិ៍​បាន និង​ឃុំ​ខ្ពប តា​លន់ ឃុំ​ត្រើយ​ស្លា និង​ប្រជា​នេសាទ​នៅ​តំបន់​នោះ​បាន​អោយដឹងថា ចាប់តាំងពី​ទឹក​ទន្លេបាសាក់​ចាប់ផ្តើម​ហក់​ឡើង​ខ្លាំង​ក្នុង​រដូវ​ហាមឃាត់​បិទ​ការនេសាទ​កន្លងមក​ថ្មីៗ​នេះ​ស្រាប់តែ​មាន​ជន​អន្តោ​ប្រវេ​ស​វៀតណាម​ជាច្រើន​នាក់ ប្រើ​ទូក​នេសាទ​ខ្នាត​ធំ​ជាច្រើន​គ្រឿង​ចូល​មក​សម្រុក​ធ្វើ​ការនេសាទ​ដោយ​ប្រើ​ឧបរណ៍​ល្មើសច្បាប់​គឺ​ទូក​អូសឆាយ​រ៉ា​យ៉ាង​អាណាធិបតេយ្យ​បំផុត ដោយ​គ្មាន​ការ​ខ្លាចញញើត​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទេ ជាពិសេស​ជំនាញ​ជលផល​ផ្នែក​បាសាក់ និង​សង្កាត់​ស្អាង កោះធំ នោះ​តែម្តង ។

​ករណី​ដែល​មាន​បទល្មើស​នេសាទ​យ៉ាង​អាណាធិបតេយ្យ​លើ​ដែនដី​លើ​ដែនដី​របស់​ខ្លួន​គ្រប់គ្រង ហើយ​មិន​ធ្វើ​ការចុះ​បង្ក្រាប​ទាល់តែសោះ​នោះ ត្រូវបាន​ប្រជាពលរដ្ឋ​ថ្វើការ​រិះ​គ​ន់ថា អាជ្ញាធរ​និង​ជលផល​បាន​ត្រូវរ៉ូវ​គ្នា​រួចរាល់​អស់​ទៅហើយ ទើប​គ្មាន​ការចុះ​បង្ក្រាប​សោះ​នោះ ។ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​តា​ឯក ឃុំ​ត្រើយ​ស្លា​បានអោយដឹងថា ចាប់ពី​ម៉ោង​ប្រមាណ​៩​និង​០០​នាទី​យប់ រហូតដល់​ម៉ោង​៣​និង​៣០​នាទី​ទៀបភ្លឺ​មាន​ទូក​អូស​ឆាយ​រ៉ា​ប្រមាណ​ជាង​១០​គ្រឿង បំពាក់​ដោយ​ម៉ាស៊ីន​ឡាន និង​ម៉ាស៊ីន​គោយន្ត ធ្វើ​សកម្មភាព​អូស​ឆាយ​រ៉ា​តាម​ដង​ទន្លេបាសាក់ ចាប់​ពី​ភូមិ​ព្រែក​ថ្មី ក្នុង​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ទៅ​ទៅ​ឃុំ​តា​លន់ ឃុំ​ខ្ពប ឃុំ​ពោធិ៍​បាន ឃុំ​សំប៉ាន ក្នុង​ស្រុក​កោះធំ ឡើង​រញ្ជួយ​ពេញ​ដង​ទន្លេ​រំខាន​ដល់​ដំណេក និង​ការរកស៊ី​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ពួក​គាត់​យ៉ាង​ខ្លាំង ហើយ​ជន​អន្តោ​ប្រវេ​ស​វៀតណាម​ទាំងនោះ​រកស៊ី​បាន​ម៉ា​សេរី ដោយ​គ្មាន​រំខាន​ពី​ជំនាញ​ជលផល​នោះ​ឡើយ ។

​ប្រជាពលរដ្ឋ​បាន​បន្តថា ជនជាតិ​វៀតណាម​ដែល​ហ៊ាន​ចូល​មក​នេសាទ​ល្មើស​ច្បាប់​យា់ង​គឃ្លើន​នោះ គឺ​មាន​មេខ្លោង​ឈ្មោះ​អា​ហ៊ីង អា​យ៉ាំង អា​ណឺន អា​ទឹង អា​សុខា ដែល​បច្ចុប្បន្ន​ស្នាក់នៅ​ដោយ​ខុសច្បាប់​ក្នុង​ស្រុក​កោះធំ ឈ្មោះ​ខាងលើ​បាន​អួតអាង​ថា ពួក​ខ្លួន​គេ​ធ្វើការ​អូស​ទូក​ឆាយ​រ៉ា​បាន​ដោយ​រលូន​នេះ គឺ​បាន​បង់លុយ​ជូន​ជំនាញ​ជលផល​ស្រុក​កោះធំ ស្រុក​ស្អាង និង​ផ្នែក​បាសាក់​រួចហើយ គឺ​ក្នុង​មួយ​ទូក​ចំនួន​២​លាន​រៀល ស្មើ​និង​៥០០​ដុល្លា​អាមេរិក ដោយបាន​ទំនាក់ទំនង​ជាមួយ​ឈ្មោះ​វ៉ាន់ ជា​នាយរង​សង្កាត់​ជលផល​ស្រុក​កោះធំ ជួប​ជាមួយ​ឈ្មោះ​ម៉ែន សុភាព ហៅ​ក្លូ ជា​នាយរង​សង្កាត់​ជលផល​ស្រុក​ស្អាង និង​ឈ្មោះ​ទេព ទូច (​ហៅ​ជលផល​ចិន​) ជា​នាយរង​ផ្នែក​ជលផល​បាសាក់ ។
​ជុំវិញ​ការអះអាង​របស់​ពួក​ឈ្មួញ​វៀតណាម​ខាងលើនេះ​អ្នកយក​ព័ត៌មាន​មិន​អាច​សុំ​ការបំភ្លឺ​ពី ឈ្មោះ​វ៉ាន់ ឈ្មោះ​ម៉ែន សុភាព ហៅ​ក្លូ និង​ឈ្មោះ​ទេព ទូច ដែល​ជា​នាយរង​សង្កាត់ និង​នាយរង​ផ្នែក​បាសាក់​បាន​ទេ ប៉ុន្តែ​កន្លងមក លោក​សេង ធី​ម ដែល​ជា​នាយ​ផ្នែក​ជលផល​បាសាក់ បានបញ្ជាក់​ថា លោក​ពុំ​បាន​ទទួល​ជ្រាប​ក្នុងករណីនេះ​ទេ ចាំ​មើល​លោក​និង​ដាក់​កម្លាំង​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ ហើយ​និង​ធ្វើការ​បង្ក្រាប​តែម្តង ប៉ុន្តែ​ពេល​នេះ​ចាប់ពី​ខែ​បិទ​ការនេសាទ​មកដល់​ថ្ងៃ​នេះ​ជាង​ពីរ​ខែ​មក​ហើយ គឺ​គ្មាន​ការចុះ​បង្ក្រាប​នោះ​ទេ រីឯ​បទល្មើស​ទាំងនោះ​នៅតែ​ធ្វើ​សកម្មភាព​បាន​យ៉ាង​រលូន​ដដែល ។​

ចំណែក​លោក​យ៉ែម វន្ថា ជា​អភិបាលរង​ស្រុក​ស្អាង​ទទួលបន្ទុក​បង្ក្រាប​រាល់​បទល្មើស ពេល​ដែល​អ្នកយកព័ត៌មាន​សួរនាំ​សុំ​ការបំភ្លឺ​នោះ ក៏​ពុំ​បាន​ធ្វើ​ការអត្ថាធិប្បាយ​ឆ្លើយ​តប​មក​វិញ​ផង​ដែរ នេះ​សបញ្ជាក់​ថា អាច​ជា​ករណី​ប្រព្រឹត្ត​នូវ​អំពើ​ពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ​តែម្តង​ហើយ ៕​
DSCF0033

មតិយោបល់