ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ និងហ្វតរ៉េនជឺ សាកកម្លាំងគ្នាខ្ទេច

កំពង់ចាម: នៅថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧​ វេលាម៉ោង៤ និង១០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បើកបុករថយន្ត ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យមធ្យោបាយធ្វើដំណើរទាំង២គ្រឿង ខូចខាតយ៉ាងដំណំ និងរបួសស្រាលម្នាក់ ស្ថិតលើផ្លូវជាតិលេខ៦១ ត្រង់ចំណុចក្បាលយក្សខាងលិចភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

រថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ​2AK-2564 បើកដោយឈ្មោះ ឈឿង ផាត ភេទប្រុស អាយុ២៨ឆ្នាំ (របួសស្រាល) ស្នាក់នៅភូមិយាយទៀង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងម្ចាស់រថយន្តហ្វតរ៉េនជឺឈ្មោះ ម៉ី សុផល ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិឃ្លាំងប្រាំ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បើករថយន្តពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R- 2897(មិនរងរបួស)។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកមធ្យោបាយ ធ្វើដំណើរទាំងសងខាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់