តាកែវៈ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៩និង៤៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរទះភ្លើង បើកបុកអ្នកថ្មើរជើងម្នាក់ ខណៈរូបគេបានស្រវឹងស្រា ទៅអង្គុយលើផ្លូវរទះភ្លើង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ស្ថិតក្នុងភូមិប្រហ៊ូត សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ជនរងគ្រោះមានឈ្មោះ សូត្រ ឆេរ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស(ស្លាប់់) ស្នាក់នៅភូមិសង្កាត់កើតហេតុ។ ចំណែកជនបង្កពុំស្គាល់អត្តសញ្ញាណនោះទេ បើកបរទះភ្លើង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកោសល្យវិច័យលើសាកសពតែម្តង រួចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់