ភ្នំពេញៈ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F22 និងF20) នៅវេលាម៉ោង១០៖៣២នាទី ដែលបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីតំបន់មួយចំនួន រួមមាន មហាវិថីព្រះមុន្នីវង្ស មហាវិថីព្រះសីហនុ សង្កាត់បឹងកេងកង១ សង្កាត់បឹងត្របែក បុរីឧទ្យានទន្លេបាសាក់ តំបន់អភិវឌ្ឍកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយកើតឡើងករណីដាច់ភ្លើងនេះ អគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារបច្ចេកទេសទៅធ្វើការពិនិត្យ និងជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញផងដែរ៕
មតិយោបល់