កោះកុងៈ លោក យ៉ែម យ៉ាន ក្រុមប្រឹក្សាឃុំពាមក្រសោម បានសម្រេចចិត្តចង.ក និងក្រមាសម្លាប់ខ្លួន កាលពីវេលាទៀបភ្លឺថ្ងៃទី១០ ខែមិថុនា នេះ នៅចំណុចកញ្ចុះអង្គុយលែងមុខផ្ទះ ស្ថិតក្នុងភូមិបឹងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ប្រជាពលរដ្ឋក្នុងភូមិបានរៀបរាប់ថា លោកមេឃុំរូបនេះ ជាមនុស្សស្រឡាញ់រាប់អានប្រជាពលរដ្ឋក្នុងឃុំខ្លាំងណាស់ ហើយកាលពីម្សិលមិញ គេបានឃើញគាត់និយាយលេងជាមួយ និងប្រជាពលរដ្ឋថា គាត់ពិបាកចិត្តខ្លាំងណាស់ ដោយសារប្រពន្ធរបស់គាត់ឈឺគ្មានលោះមួយថ្ងៃណាឡើយ ម្យ៉ាងវិញទៀត កូនដែលទើបនិងរៀបការ ក៏បែកគ្នាទៀត លុយកាក់មើលប្រពន្ធក៏អស់រលីង។ ពេល ឮដូច្នេះប្រជាពលរដ្ឋក៏ឲ្យលោកខ្ចីលុយចំនួន១លាន និងខ្លះ២លានរៀលដែរ តែលោកសើច លុះព្រឹកឡើង ក៏បានទទួលដំណឹងដ៏រន្ធត់ថា លោកបានចង.ក សម្លាប់ខ្លួនបាត់ទៅហើយ។
ក្រោយកើតហេតុគេបានឃើញសមត្ថកិច្ច និងមន្រ្តីជំនាញរួមទាំងលោក អភិបាលស្រុកមណ្ឌលសីមាចុះទៅដល់ទីតាំងកើតហេតុពិនិត្យ និងធ្វើកោសល្យវិច័យ បន្ទាប់មកក៏ប្រគល់សពជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់