ព័ត៌មានជាតិ

កាណូត២គ្រឿងបុកគ្នា ស្លាប់ម្នាក់ នៅស្រុករលាប្អៀរ!..

កំពង់ឆ្នាំង: លោកប្រធានផ្នែកចរាចរណ៍ស្រុករលាប្អៀរ បានប្រាប់ Post News ថា​ មានករណីកាណូតដឹកស្មាច់២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរស​អាយុ៣៧ឆ្នាំម្នាក់ស្លាប់ក្រោយពេលបញ្ជូលទៅមន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង១២នាទីទៀបភ្លឺ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់