ផ្ទះ ព័ត៌មានកីឡា Mauricio Poch...

Mauricio Pochettino ទំនងជាផ្លាស់ទៅ PSG

0

អ្នកចាត់ការជនជាតិអាហ្សង់ទីន លោក Mauricio Pochettino អាចនឹងផ្លាស់ទៅកាន់ក្រុម Paris Saint Germain នៅរដូវកាលក្រោយនេះ ប្រសិនបើលោក Unai Emery ដឹកនាំមិនល្អ នៅ Champion League រដូវកាលនេះនោះ។

បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា លោក Mauricio Pochettino កំពុងតែស្ថិតក្នុងការចាប់​អារម្មណ៍របស់ក្រុម Paris Saint Grmain ក្នុងការជំនួសតំណែងរបស់លោក Unai Emery នៅរដូវកាលក្រោយនេះ។ ជាការពិតណាស់ ថ្វីបើក្រុម Paris Saint Germain បានទិញយកកីឡាករល្អៗ មកពង្រឹងក្លិប ដូចជា Neymar ដែលមានតម្លៃខ្លួនថ្លៃ កប់ពពកក៍ដោយ តែក្រុមបារាំងមួយនេះ នៅតែចង់ពង្រឹង​ក្លិបឲ្យកាន់តែខ្លាំងក្លាជាងមុនទៀត។ ក្នុងនោះដែរ Paris Saint Germain បានផ្តោតទៅលើ អ្នកដឹកនាំក្លិប គឺលោក Unai Emery ព្រោះថា ក្លិបដែលរីកចម្រើនមិនអាស្រ័យលើលុយ ដើម្បីទិញ កីឡាករមួយមុខទេ ក៍ប៉ុន្តែអ្នកដឹកនាំក្លិប រៀបទម្រង់លេងក្លិបឲ្យរឹងមាំ និងខ្លាំងក្លា ជាកត្តាដ៍សំខាន់។

យ៉ាងណាវិញនោះ បើតាមប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា​ ក្រុម Paris Saint Germain កំពុងសម្លឹងមើលការដឹកនាំរបស់លោក Unai Emery នៅរដូវកាលនេះ ប្រសិនបើលោកមិនអាចជួយឲ្យ ក្លិបចំណាយលុយធំមួយនេះ លេងបានយ៉ាងល្អ នៅ Champion League ឬក៍ឈ្នះពាននេះទេនោះ ក្រុមនឹង​មិនទុកអ្នកដឹកនាំរូបនេះបន្តទៀតទេ។ ក្នុងនោះដែរ ក្រុម Paris Saint Germain បានសម្លឹងឃើញ អ្នកចាត់ការក្រុមជាច្រើន ដើម្បីយកទៅជំនួសលោក Emery ដែលដំបូងលោក Jose Mourinho ត្រូវបានសារពត៌មាន ទម្លាយឲ្យដឹងថា លោកនឹងអាចជាបេក្ខភាពយ៉ាងល្អ ក្នុងការជំនួសតំណែងរបស់លោក Unai Emery ។ ក៍ប៉ុន្តែ បើតាមប្រភពខាងលើនេះ ក្រុម Paris Saint Germain បានចាប់អារម្មណ៍យ៉ាងខ្លាំងលើលោក Mauricio Pochettino ដែលកំពុងតែដឹកនាំក្រុមមាន់ខ្នាយមាស Tottenham Hotspur ។​

ដូចនេះហើយ ប្រសិនបើលោក Unai Emery ត្រូវបណ្តេញចេញពីក្រុម Paris Saint Germain នោះ លោក Mauricio Pochettino នឹងជាបេក្ខភាព មួយរូបដែលត្រូវជំនួសតំណែងនេះ។

មតិយោបល់