ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ចុះសួរសុខទុក្ខ សំណេះសំណាលយោធិនពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(បន្ទាយមានជ័យ)៖​ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦​នេះ​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ ប្រធានអាជ្ញាធរជាតិ​ ប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះពង្រឹងខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងារ​ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយយោធិនពិការ ក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ​ ៣១៧ តេជោ ភ្នំឆ័ត្រ។​

លោក​ឧត្តមសេនីយ៍​ទោ​ ទុយ​ ប៊ុន​លី​ នាយកមណ្ឌល ៣១៧ តេជោ ភ្នំឆ័ត្រ បានឱ្យដឹងថា​ ចាប់តាំងពីឆ្នាំ​២០១២ ដល់ឆ្នាំ២០១៦ មណ្ឌលបានទទួលបងប្អូនជនពិការ ឱ្យមករស់នៅ ចំនួន ៤៣៤គ្រួសារ​។ ហើយដើម្បីផ្តល់នូវចំណេះដឹងដល់កូនចៅ បងប្អូនយោធិនមណ្ឌល បានស្ថាបនាសាលារៀន ១ខ្នង មាន ៦បន្ទប់ ដោយចាប់ពីថ្នាក់មតេយ្យ ដល់ថ្នាក់ទី៦ ​មានគ្រូ ៤នាក់ និងមានសិស្សចូលរៀន ចំនួន ២១០នាក់ និងស្រី ៨៩នាក់។​

លោក​នាយមណ្ឌល ៣១៧ បានលើកឡើងបន្ថែមទៀតថា សិស្សមួយចំនួន ជាកូនចៅយោធិន បានបង្ខំចិត្តបញ្ឈប់ការសិក្សា ត្រឹមថ្នាក់ទី៦ ព្រោះតែមិនមានលទ្ធភាពបន្តកាសិក្សាបាន ព្រោះតែសាលានៅឆ្ងាយ។​ ថ្លែងសំណេះសំណាល​ នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ បានពាំនាំប្រសាសន៍សួរសុខទុក្ខ របស់សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ​និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ​ក្នុងឱកាសចូលឆ្នាំថ្មី ផ្តាំផ្ញើចំពោះបងប្អូនយោធិន និងបាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកចែកជូនផងដែរ៕

photo_2016-04-10_16-54-48 photo_2016-04-10_16-54-51 photo_2016-04-10_16-54-55 photo_2016-04-10_16-55-01photo_2016-04-10_16-54-57

មតិយោបល់