(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន ១៤លើក ក្នុងនោះ យប់ ៧លើក បណ្តាលឱ្យមនុស្សស្លាប់ ៨នាក់ រងរបួសធ្ងន់ ២០នាក់ (ស្រី៥នាក់) និងរបួសស្រាល ២២នាក់ (ស្រី១នាក់) ។
យោងតាមរបាយការណ៍ សណ្ដាប់ធ្នាប់ចរាចរណ៍ ក្នុងអំឡុងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បានអះអាងថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ១៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ២២គ្រឿង រួមមាន ម៉ូតូ ចំនួន ១២គ្រឿង រថយន្តធុនតូច ៥គ្រឿង រថយន្តធុនធំ ២គ្រឿង យានផ្សេងៗ ៣គ្រឿង ថ្មើរជើង ២នាក់ ។ ប្រភពព័ត៌មានដដែល ប្រាប់បន្តឲ្យដឹងថា មូលហេតុ ដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក (ស្លាប់៤នាក់) មិនប្រកាន់ស្តាំ ១លើក (ស្លាប់១នាក់) មិនគោរពសិទ្ធិ ៤លើក (ស្លាប់២នាក់) ស្រវឹង ២លើក (ស្លាប់១នាក់) ងងុយដេក ១លើក ប្រជែង ១លើក ។
ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១២នាក់ ( យប់ ៨នាក់ ) ។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ១០លើក ផ្លូវខេត្តក្រុង ៣លើក ផ្លូវលំ ១លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ៧លើក រថយន្តធុនធំ ២លើក ម៉ូតូកង់៣ ១លើក ។
យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន កំពង់ធំ ១លើក ស្លាប់២នាក់ (ស្រី១នាក់) ក្រចេះ ៣លើក ស្លាប់១នាក់ របួស៤នាក់ សៀមរាប ២លើក ស្លាប់១នាក់ របួស២នាក់ បន្ទាយមានជ័យ ១លើក ស្លាប់១នាក់ របួស២៤នាក់ (ស្រី១២នាក់) កំពង់ឆ្នាំង ១លើក ស្លាប់១នាក់ របួស៤នាក់ ភ្នំពេញ ១លើក ស្លាប់១នាក់ និងបាត់ដំបង ១លើក ស្លាប់ ១នាក់ របួស ១នាក់ ។ លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ៖ មធ្យោបាយល្មើស ៤,៨៨៦ គ្រឿង អប់រំ ១,៦៨៤ គ្រឿង ពិន័យ ៣,២០២ គ្រឿង ៕

មតិយោបល់