ព័ត៌មានជាតិ

Dell កាត់បន្ថយ​បុគ្គលិក​ផ្នែក​លក់ និង​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​

​ក្រុមហ៊ុន Dell ត្រូវបាន​គេ​ដឹងថា​កំពុងតែ​ធ្វើ​ការកាត់បន្ថយ​កម្លាំង​ពលកម្ម​ជា​ទ្រង់ទ្រាយ​ធំ​សម្រាប់​ដើមឆ្នាំ ២០១៤ ទៅលើ​ទីផ្សារ​សហរដ្ឋអាមេរិក និង​អឺរ៉ូប​។​
​យោង​តាម​សារព័ត៌មាន Business Insider បានឲ្យដឹងថា ក្រុមហ៊ុន Dell គ្រោង​កាត់បន្ថយ​កម្លាំង​ពលកម្ម​ផ្នែក​លក់ និង​ទីផ្សារ​ចំនួន ២០​ភាគរយ​នៅ​សហរដ្ឋអាមេរិក និង​នៅ​អឺរ៉ុប​ចំនួន ៣០​ភាគរយ​។​

​ក្រោយ​ពី​បែកធ្លាយ​រឿងនេះ ក្រុមហ៊ុន Dell មិន​បាន​ផ្ដល់​អត្ថាធិប្បាយ​អ្វី​ទាំងអស់ ពោល​គឺ​មិន​បញ្ជាក់ថា​ពិត ឬ​មិន​ពិត​នោះទេ​។​
​ប៉ុន្តែ​ប្រភព​ដែល​ដឹង​ព័ត៌មាន​នេះ​ច្បាស់​បាន​បញ្ជាក់ថា បុគ្គលិក​ដែល​ត្រូវ​កាត់បន្ថយ​នោះ​បាន​ទទួល​ព័ត៌មាន​នឹង​បាន​យល់ព្រម​ទៅ​លើ​លក្ខណៈ​របស់​ក្រុមហ៊ុន​ក្នុង​ការចាកចេញ​៕​
dell-emu-logo

មតិយោបល់