ព័ត៌មានជាតិ

រថយន្ត២គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់និងរបួស២នាក់

កំពត: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តសណ្តោងរម៉ក និងរថយន្តហ៊ីយ៉ាន់ដាយ បុកក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូរ ខេត្តកំពត។

ម្ចាស់រថយន្តសណ្តោងរ៉ីម៉កឈ្មោះ ស្រី ចន្ថា ភេទស្រី អាយុ៤៣ឆ្នាំ បើករថយន្តពណ៌លឿង ពាក់ស្លាកលេខ3A-1890 និងម្ចាស់រថយន្តហ៊ីយ៉ាន់ដាយឈ្មោះ ណី ចម្រើន ភេទប្រុស អាយុ៣៩ឆ្នាំ បើកររថយន្តពណ៌ខៀវ ពាក់ស្លាកលេខ ឆ.៨៧០៦.ភព២(ស្លាប់) និងអ្នករួមដំណើរម្នាក់ឈ្មោះត្រេង ចិត្រា ភេទប្រុស អាយុ២៩ឆ្នាំ(របួសធ្ងន់) ស្នាក់នៅភូមិត្រពាំងខ្នា ឃុំភ្នំកុងអង្គជ័យ​ ខេត្តកំពត(បញ្ជូនទៅមន្ទីរពេទ្យ)។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់