ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តហ៊ីយ៉ាន់ដាយនិងរថយន្តទូរទស្សន៍អប្សរា បណ្តាលឲ្យរងរបួសមនុស្សប្រុសស្រី៥នាក់។
ហេតុការណ៍កើតឡើងនៅព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនិងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៦និង២០នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៩៩-២០០ នៅក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉្ញាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មានរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-5998 ដឹកទំនិញ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ លុះដល់ចំណុចខាងលើក៏បានបុកនឹងរថយន្ត១គ្រឿងម៉ាក NISSAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2x-6815 ជិះគ្នាចំនួន៤នាក់ស្រី១នាក់ (ជាបុគ្គលិកទូរទស្សន៍អប្សរា) ដែលមានទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យរងរបួសស្រាលមនុស្សចំនួន៤នាក់ស្រីម្នាក់ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកលិគឹមឌីវាលរេញភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្ត២គ្រឿង សមត្ថកិច្ចកំពុងចាត់ចែងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕
មតិយោបល់