ព័ត៌មានជាតិ

Update៖ (មានវីដេអូ) ទុស្សេប្រអប់ភ្លើងនៅសណ្ឋានគារ Lumiere ផ្អើលសមត្ថកិច្ច!

ភ្នំពេញ: កាលពីវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ មានករណីឆ្លងចរន្តអគ្គិសនីប្រអប់ជណ្តើរជាន់ទី១៦ បង្កឲ្យមានការភ្ញាក់ផ្អើលបុគ្គលិកពេញសណ្ឋាគារ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមក និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតនៅសណ្ឋាគារ Lumiere ដែលស្ថិតនៅតាមបណ្តាយផ្លូវ២២៨កែងនិងផ្លូវ៥៥ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុគ្គលិកនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជណ្តើរយន្តប្រអប់ខាងលើ មិនមានមនុស្សជិះនៅក្នុងទេ ស្រាប់តែភ្លាមនោះមានផ្សែងហុយចេញពីចេញពីកាប៊ិនប្រអប់ភ្លើងបញ្ជាជណ្តើរយន្តនោះ ហើយបុគ្គលិកនៅក្នុងខុនដូរនោះបានទៅបំពងពន្លត់អគ្គិភ័យបាញ់ អស់៣បំពងទើបរលត់។ ប៉ុន្តែក្រោយពីទទួលបានរាយការណ៍នោះគឺមានអជ្ញាធរមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ ហើយក៏មានរថយន្តបាញ់ទឹកជាច្រើនគ្រឿងបានមកដល់កន្លែងកើតហេតុដែរ តែមិនាបនបាញ់ទេ។

ក្រោយពេលហេតុនេះបានស្ងប់ស្ងាត់ទៅវិញ និងបានត្រួតពិនិត្យសព្វគ្រប់ទើបរថយន្តពន្លត់អគ្គិភ័យនិងសមត្ថកិច្ចត្រលប់គោលដៅវិញ៕

មតិយោបល់