ព្រះសីហនុៈ ស្រ្តីជនជាតិរុស្ស៊ីម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហៅ(ពេទ្យចំការចេក) កាលពីវេលាម៉ោង៧និង២៥នាទីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។
សាកសពមានឈ្មោះ GALINA NIKITINA ភេទស្រី កើតថ្ងៃទី 09-08-1948 សញ្ជាតិរុស្ស៊ី មុខរបរនិវត្តជន(ស្នាក់នៅរយៈពេលវែង)។
តាមការឲ្យពីឈ្មោះ ព្រំ ចាន់ណា ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ ដែលជា អ្នកគ្រប់គ្រង ផ្ទះសំណាក់ដំរី ដែលមានទីតាំ ស្ថិតនៅក្រុម30 ភូមិ3 សង្កាត់ 3 ក្រុង-ខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះ (សព) បានជួលផ្ទះមួយកន្លែងសម្រាក់ស្នាក់នៅ ដែលមានម្ចាស់ ឈ្មោះ ឯក សុផុន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរនាយកធនាគារជាតិ ដែលមានទីតាំង ស្ថិតនៅក្រុម24 ភូមិ3 សង្កាត់3 ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៦ រហូតដល់យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧វេលាម៉ោង៣និង២៥ទៀបភ្លឺឈានចូលដល់ថ្ងៃទី ១១ ខែមករា ឆ្នាំ២០១៧ ដោយស្រ្តីខាងលើមានអាការៈថប់ដង្ហើម រវើរវាយ និងទន់ដៃ ជើងដើរមិនរួច ក៏ដឹកបញ្ជូនមកសង្គ្រោះនៅគ្លីនិកសេ ដោយមានអាការៈធ្ងន់ធ្ងរមិនអាចសង្គ្រោះបានក៏ដឹកបន្តមកមន្ទីរទេទ្យបង្អែកខេត្តមិនទាន់មកដល់មន្ទីរពេទ្យបង្អែងផង ជនរងគ្រោះ ក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បើតាមការពិនិត្យនិងការធ្វើកោសល្យវិច័យរបស់លោក វេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិបានឲ្យដឹងថា ជនរងគ្រោ(សព)ស្លាប់ដោយសារគាំងបេះដូង។
បច្ចុប្បន្នសាកសព ត្រូវបានរក្សាទុកនៅសាលរក្សាសពមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូតសាម៉ី៕
មតិយោបល់