ព័ត៌មានជាតិ

ហុងដាគុប២គ្រឿង សាកកម្លាំងគ្នា ក្រឡេកទៅដេកស្តូក!

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ បើកបុកម៉ូតូក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ចំនួន២នាក់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើផ្លូវលេខ1TK1 ចន្លោះគីឡូម៉ែត្រលេខ១៧-១៨ ភូមិព្រៃក្បាស ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ។

ម្ចាស់ម៉ូតូហុងដាគុបសេ៥០ឈ្មោះ ឡូយ សន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរកសិករ(របួសធ្ងន់) បើកម៉ូតូពណ៌សំបកឪឡឹក ពាក់ស្លាកលេខតាកែវ 1E-8313 និងម្ចាស់ម៉ូតូហុងដាគុបសេ៧០ ឈ្មោះ ប៉ិត ស្រ៊ន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិករ(របួសធ្ងន់) ស្នាក់នៅភូមិព្រៃផ្តៅ ឃុំព្រៃផ្តៅ ស្រុកព្រៃក្បាស ខេត្តតាកែវ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនអ្នករងរបួសទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ចំណែកវត្ថុតាងទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់