ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន បានថ្លែងនៅថ្ងៃពុធម្សិលមិញនេះឲ្យដឹងថា កម្ពុជាអាចទទួលបានភ្ញៀវទេសចរណ៍បរទេសចំនួន ៤,៧លាននាក់ ក្នុងឆ្នាំ ២០១៤ ដោយបានកើនឡើង ១២ភាគរយ បើធៀបនឹងឆ្នាំ ២០១៣។
កាលពីឆ្នាំមុន ឧស្សាហកម្មគ្មានផ្សែងមួយនេះ បានបង្កើតនូវប្រាក់ចំណូល ២,៥ពាន់លានដុល្លារអាមេរិក ស្មើនឹង ១៦ភាគរយនៃផលិតផលក្នុងស្រុកសរុប ព្រមទាំងបានបង្កើតការងារដល់មនុស្សចំនួន ៤០០.០០០នាក់។ នេះបើយោងតាមសំដីរបស់លោករដ្ឋមន្ត្រីបានថ្លែងឲ្យដឹង។
ព្រមជាមួយគ្នានោះផងដែរ លោក ថោង ខុន បានថ្លែងឲ្យដឹងថាផងដែរថា ចិនទំនងចាទីផ្សារធំសម្រាប់វិស័យទេសចរណ៍របស់កម្ពុជាក្នុងឆ្នាំនេះ។
“កាលពីឆ្នាំមុន យើងបានទាក់ទាញភ្ញៀវទេសចរចិនចំនួន ៤៦៣.០០០នាក់ ដោយបានកើនឡើង ៣៩ភាគរយបើធៀបនឹង ២០១២។ យើងបានព្យាករថា ភ្ញៀវទេសចរចិនដែលមកទស្សនកិច្ចនៅកម្ពុជានឹងកើនឡើងដល់ ៨០០.០០០នាក់ ក្នុងឆ្នាំ ២០១៥ ហើយនឹងកើនឡើងដល់ជិត ២លាននាក់នៅឆ្នាំ ២០២០”។ នេះជាសំដីដែលលោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែម៕
មតិយោបល់