កំពង់ចាម: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបើកកៀម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ លើកំណាត់ផ្លូវជាតិលេខ៧ ត្រង់ចំណុចមុខយានដ្ឋានឈ្មោះ ថេង ធានី ស្ថិតក្នុងភូមិព្រីងបីដើម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ជនបង្កមានឈ្មោះ ណន ស្រីអូន ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិដូនអាត់ ឃុំឈ្គូស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើករថយន្តម៉ាកហ៊ីយ៉ា់ន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-4859។ ចំណែកជនរងគ្រោះឈ្មោះ សុខ ខេង ភេទស្រី អាយុ៤៣ឆ្នាំ បើកម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខកណ្ដាល 1R-2089(របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ស្រី ពៅ ភេទស្រី អាយុ៤១ឆ្នាំ ទាំង២នាក់ស្នាក់នៅភូមិឃុំកើតហេតុ។
ក្រោយពេលកើតហេតុ រថយន្ដបង្កបានបើកគេចខ្លូន ខណៈដែលទទួលបានព័ត៌មានពី
លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការស្រុកព្រៃឈរ ភ្លាមនោះបានសហការជាមួយកម្លាំងស្រុកកំពង់សៀម ឃាត់រថយន្ដបាននៅចំណុចមុខរោងចក្រឃុំអំលិល ក្នុងទឹកដីស្រុកកំពង់សៀម។
បច្ចុប្បន្ន ជនបង្កកំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកដើម្បីកសាងសុំណុំរឿង រួចដោះស្រាយបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់