អ៊ីស្រាអែលនិយាយនៅថ្ងៃពុធម្សិលមិញថា ខ្លួនមិនទាន់កំណត់ពេលវេលាជាក់ច្បាស់ណាមួយក្នុងការបញ្ចប់នូវការប្រយុទ្ធគ្នាក្នុងតំបន់ Gaza របស់ប៉ាឡេស្ទីននោះទេ ខណៈការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល និងការបាញ់ផ្លោងរបស់ក្រុម Hamas កំពុងបន្តនៅឡើយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ទោះបីជាយ៉ាងនេះក្តី គេឃើញមានសញ្ញាជឿនលឿនខាងការទូតមួយ ដែលត្រូវបានលើកឡើងដោយប្រភពកងកម្លាំងសន្តិសុខអេហ្ស៊ីបថា ភាគីទាំងពីរបានយល់ព្រមគ្នាទៅលើគោលការណ៍នៃបទឈប់បាញ់មួយ បន្ទាប់ពីមានការជួយសម្របសម្រួលពីភាគីកណ្តាល ប៉ុន្តែភាពលម្អិតនៃកិច្ចព្រមព្រៀងឈប់បាញ់នោះ កំពុងស្ថិតក្នុងការចរចាគ្នាជាសម្ងាត់នៅឡើយ ហើយមានការបដិសេធជាសាធារណៈ។ មន្ត្រីពេទ្យប៉ាឡេស្ទីនលើកឡើងថា…
មតិយោបល់