ព័ត៌មានជាតិ

តំណាងរាស្ត្រ CNRP ១០នាក់ ទៅដល់ពន្ធនាគារព្រៃស

ភ្នំពេញៈ នៅវេលាម៉ោងជាង៩៖៣០នាទី ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ អ្នកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ប្រមាណ១០នាក់ ដឹកនាំដោយលោក អេង ឆៃអ៊ាង បានទៅដល់ពន្ធនាគារព្រៃស ដើម្បីធ្វើការសាកសួរសុខទុក្ខមន្ត្រី និងសកម្មជនរបស់គណបក្ស ដែលកំពុងជាប់ឃុំ។

ដំណើរចុះសួរសុខទុក្ខមន្ត្រី និងសកម្មជនបក្ស ដែលកំពុងជាប់ឃុំនេះ ធ្វើឡើងបន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលមិញ ដោយក្រសួងមហាផ្ទៃ អនុញ្ញាតឲ្យតែតំណាងរាស្រ្តគណបក្សចំនួន៧រូប ព្រមទាំងសហការី២រូបប៉ុណ្ណោះ ដែលអាចចុះសួរសុខទុក្ខជនជាប់ឃុំ១៥នាក់។

ក្នុងនោះដែរ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សំណើសុំចុះសួរសុខទុក្ខតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ រួមមានលោក ហុង សុខហួរ លោក អ៊ុ សំអាន និងលោក ស៊ាង ចែត គឺមិនអនុញ្ញាតឡើយ ដោយសារតែករណីអ្នកទាំងអស់នេះ ស្ថិតនៅក្នុងការសាកសួររបស់តុលាការ ដូចនេះគួរស្នើសុំការអនុញ្ញាតពីអាជ្ញាធរតុលាការជាមុនសិន៕

មតិយោបល់