ព័ត៌មានជាតិ

(មានវីដេអូ)៖ អុញ! ផឹកស៊ីក្នុងក្លឹបឌឹម៉ីង បើកឆាកប្រយុទ្ធគ្នា ផ្អើលសមត្ថកិច្ច២ខណ្ឌ..

ភ្នំពេញ: ក្រុមក្មេងស្ទាវដែលដើរលេងយប់បានបើកការប្រយុទ្ធគ្នាមួយប្រាវផ្អើលសមត្ថកិច្ច២ខណ្ឌ ដែលមានព្រំប្រទល់ជាប់គ្នា។
ហេតុការណ៍វាយតបគ្នាផ្អើលសមត្ថកិច្ចនេះបានកើតឡើងកាលពីវេលាម៉ោង២យប់ រំលងអធ្រាតឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមស្ទាវទាំង២ក្រុមបានចូលផឹកស៊ីក្នុងក្លឹបឌឹម៉ីង ហើយក៏បានទាស់គ្នាខណ:នោះសន្តិសុខដែលការពារក្នុងក្លឹបបានអូសចេញក្រៅកុំឲ្យវាយតបគ្នាក្នុងក្លឹបនាំឲ្យផ្អើលភ្ញៀវដែលកំពុងតែរាំរ៉ែកសប្បាយ ពេលដែលអូសក្រុមក្មេងស្ទាវទាំង២ក្រុមចេញមកមុខក្លឹបហើយក៏មានការប្រយុទ្ធគ្នាបណ្តាលឲ្យរងរបួសរៀងៗខ្លួន បង្កឲ្យផ្អើលសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ២ខណ្ឌមានទាំងនគរបាលក៏មកអាវុធហត្ថក៏មកទីបំផុតមិនដឹងជាសមត្ថកិច្ចខាងណាឃាត់បានក្រុមក្មេងទំនើងនោះទេ៕
//youtu.be/gRTAkInZzpM

មតិយោបល់