ព័ត៌មានជាតិ

ពិធី​បំពាក់សិក្ដ​ដល់​មន្ត្រីនគរបាល ក្នុង​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​កំពង់ធំ

​ ​មន្ត្រី​នគរបាល​ក្នុង​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​កំពង់ធំ និង​មន្ត្រី​នគរ បាល​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​ស្ទឹង​សែន​ចំនួន​៣១​នាក់​ត្រូវបាន​ធ្វើ​ពិ ធី​បំពាក់​ឋានន្តរ​ស័ក្ដនា​ព្រឹក​ថ្ងៃ​ទី​០៣ មេសា ឆ្នាំ​២០១៤ ។​

​ ​បន្ទាប់ពី​បាន​ស្ដាប់​នូវ​សេចក្ដីសម្រេច​ដែល​អាន​ដោយ​នាយការិយាល័យ បុគ្គិល​រួចមក មានមតិ​ផ្ដាំផ្ញើ​ក្នុង​ឳ​កាស​នោះ លោក​ឧត្តមសេនីយ៏ ត្រី​ផាន់ សុ​ផេង ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បានបញ្ជាក់​ថា ដោយ​អនុ វត្ត​តាម​ក្របខណ្ឌ ក្រសួងមហាផ្ទៃ ស្ដីពី​ការ​ដំណើ​ង​ឋានន្ត​រស័ក្ដ ផ្លាស់ប្ដូ មុខតំណែង និង​ផ្ទេ​ភារកិច្ច ដល់​មន្ត្រីនគរបាល​ជាតិ និង​ផ្អែកលើ​អតីត ភាព​ការងារ​របស់​មន្ត្រីនគរបាល​ដែល​មាន​ស្នាដៃ ឆ្លៀត​ក្នុង​ឳ​កាស​នេះ លោក​ឧត្តមសេនីយ៏ត្រី ក៏បាន​លើកឡើង ជុំវិញ​សក​ភាព​ការណ៏ន​យោ បាយ​ដែល​មួយ រយះ​ពេល​នេះ​បើ​ទោះជា​នៅក្នុង​ខេត្ត​មាន​ភាពស្ងប់ស្ងាត់​ក្ដី និង​មិន​ធ្លាប់​កើតមាន​បញ្ហា​ក្ដី ប៉ុន្តែ​ខេត្ត​កំពង់ធំ​ជា​ភូមិសាស្ត្រ ដែល​ស្មុក្រ ស្មាញ​បំផុត និង​ងាយស្រួល​ដល់​មុខសញ្ញា​ឆ្លៀត​ធ្វើ​សកម្មភាព ។ ធ្វើ​យ៉ាង ណា​គ្រប់ បណ្ដា​អ​ធិ ការ​រដ្ឋា​ន​និង​ប៉ុស្តិ៏នគរបាល​ត្រូវមាន ការប្រុងប្រយ័ត្ន ពិសេស លើ​មុខសញ្ញា ដែល​ធ្លាប់​ធ្វើ​សក​ភាព​ផ្សេងៗ​ក្នុង ចេតនា​បង្ក​ភាព ចលាចល ធ្វើឲ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ និង​ប៉ះពាល់ សិលធម៌ សង្គម ។ ជាងនេះទៅទៀត នៅពេល​ខាងមុខ​គ្រប់​បណ្ដា​ស្រុក ទាំងអស់ និង​ចាប់ ផ្ដើម​អនុវត្ត​គោលនយោបាយ​ភូមិ​/​ឃុំ​ដូច្នេះ​ត្រូវ​ក្ដាប់​ឲ្យ បាន​នូវ​សំ ណូម​ពរ និង​អា​រម្ម​ណ៏​ថ្នាំង ថ្នាក់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូល ដ្ឋា​ន និង​ធ្វើ​យ៉ាងណា​ឆ្លើយតប​ឲ្យទាន់​តម្រូវការ​ទាំងនោះ ដើម្បី​ជាសវាង​ការ ឆ្លៀត​ឳ​កា​សក យកចំណេញ​ខាង​នយោបាយ​របស់​មនុស្ស​មួយ​ក្រុម​តូច ដែល​កំពុង​មាន ចេតនា​ផ្ដួលរំលំ​រដ្ឋាភិបាល ។​

​ ​គួររំលឹកថា កន្លង​មក​សក​ភាព​ការណ៏​នយោបាយ​ថ្មីៗ​នៅក្នុង​ខេត្ត រួម​ទាំង​បទល្មើស​ព្រហ្មទណ្ឌ មាន​ការថយចុះ បើ​ទោះ​ជា​មនុស្ស​មួយ​ក្រុម កំពុង​ព្យាយាម​អូស​ស្ថាន​ការណ៏​ឲ្យ​ធ្លាក់​ចូល​ក្នុង​មហន្តរា​យក៏​ដោយ​៕
2014-04-04_134655

2014-04-04_134631

មតិយោបល់