ព័ត៌មានជាតិ

BMW ស្លាកលេខ ព្រះសីហនុ2A-6833 ពន្លះម៉ូតូក្មេងស្រីម្នាក់ ទាំងព្រលឹមនៅព្រះសីហនុ!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យក្មេងស្រីម្នាក់រងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦ និង២០នាទីព្រឹក ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវវិថីឯករាជ្យ ត្រង់ចំណុច រង្វង់មូលត្រីដាវ នៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

មុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាក BMW ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ2A-6833 បើកបរក្នុងទិសដៅពីផ្សារលើ ឆ្ពោះទៅ វេទិកា៧មករា លុះដល់ចំណុចកើតហេតុ បានប៉ះម៉ូតូ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1G-1553 ជិះដោយក្មេងស្រីម្នាក់ បណ្ដាលឲ្យរងរបួស បានបញ្ជូនទៅព្យាបាលនៅគ្លីនិកបាយ័ន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយក រថយន្តនិងម៉ូតូ បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់